Khmer First Close

ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក “ផ្លូវ” ជាអាទិភាពគន្លឹះទី២?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ 191
ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក “ផ្លូវ” ជាអាទិភាពគន្លឹះទី២? ហេតុអ្វីបានជារាជរដ្ឋាភិបាលចាត់ទុក “ផ្លូវ” ជាអាទិភាពគន្លឹះទី២?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុក “ផ្លូវ” ជាអាទិភាពទី២ ក្នុងយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតមកដល់អាណត្តិទី៧នេះ។ សម្ដេចធិបតីបានបន្ថែមថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដូច្នេះការរៀបចំតភ្ជាប់ផ្លូវ គឺជាយុទ្ធសាស្រ្ដសំខាន់ណាស់សម្រាប់ការពង្រាយសេដ្ឋកិច្ចនៅក្នុងសង្គមកម្ពុជា។ សម្ដេចធិបតីបានបន្តថា ជាក់ស្តែង ប្រសិនបើផ្លូវលេខ៤១ មិនបានពង្រីកទេ នោះក៏មិនមានអ្នកធ្វើដំណើរច្រើនដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី  «សម្ពោធផ្លូវជាតិលេខ ៤១, ៣១, ៣៣ នៅស្រុកត្រាំកក់ ស្រុកជំគីរី ខេត្តតាកែវ» នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ការតភ្ជាប់ផ្លូវ គឺជាការបើកផ្លូវ និងលើកកម្ពស់ជីវភាព សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចថា មានផ្លូវមានសង្ឃឹម មានផ្លូវផ្ដល់ឱកាសដល់ពលរដ្ឋអាចទាញយកផលនៅមូលដ្ឋាន ដូច្នេះទើបរាជរដ្ឋាភិបាលបានចាត់ទុក “ផ្លូវ” ជាអាទិភាពទី២ នៅក្នុងយុទ្ធសាស្រ្ដជាតិ។   

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវទាំង៣ខ្សែនេះ គឺជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល ដែលស្ថិតនៅក្នុងតំបន់ភាគកណ្តាល និងតំបន់ភាគនិរតីរបស់កម្ពុជា។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់តាមភូមិសាស្ត្រខេត្តតាកែវ និងខេត្តកំពត ឯផ្លូវជាតិលេខ៣៣ បាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្តបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងឡូជីស្ទីក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅកម្ពុជា៕

អត្ថបទទាក់ទង