Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសិទ្ធិបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើទេ ទុកឱកាសឱ្យថៃបើកវិញមុន

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 10:33 am ព័ត៌មានជាតិ 152
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសិទ្ធិបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើទេ ទុកឱកាសឱ្យថៃបើកវិញមុន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានសិទ្ធិបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើទេ ទុកឱកាសឱ្យថៃបើកវិញមុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ គឺកម្ពុជាធ្វើសម្បទានឱ្យថៃបើសិនជាថៃបើកវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ ព្រោះភាគីថៃជាអ្នកបិទជាឯកតោភាគីមុន។

ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រារព្ធនៅខេត្តសៀមរាប នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ចាំតែធ្វើតាមក្រោយភាគីថៃតែប៉ុណ្ណោះ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន ដូច្នេះត្រូវបើកវិញជាឯកតោភាគី សិនទៅជាការស្រេច គឺពុំបាច់ចរចាអ្វីនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចមានការសោកស្តាយដែលលឺថាមានជនជាតិថៃម្នាក់បាន សម្លាប់ខ្លួនដោយសារតែការបិទច្រកព្រំដែន ហើយមិនអាចយកទំនិញមកលក់នៅកម្ពុជាបាន ដែលកំហុសទាំង អស់នេះ កើតឡើងដោយសារភាគីថៃជាអ្នកបង្កមុនទាំងអស់។

ពាក់ព័ន្ធនឹងការបិទ-បើកច្រកព្រំដែននេះ ដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនភាគីថៃ មិនព្រមបើកច្រកមុនទេ កុំនិយាយរឿងកិច្ចប្រជុំចរចាឱ្យសោះរួមមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(RBC) ថ្នាក់តំបន់ជាដើម គឺកម្ពុជា មិនចរចាជាដាច់ខាត៕

អត្ថបទទាក់ទង