សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ភាគីថៃមានភាពមិនច្បាស់លាស់ក្នុងការសម្រេចចិត្តទៅលើការបិទ-បើកច្រកព្រំដែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាគីថៃបានចោទកម្ពុជាថា អាក្រក់ដោយគ្រាន់តែសុំឱ្យរថយន្តដឹកទំនិញនៅសល់ចេញមកផ្ទះមុនបិទច្រកក៏មិនឱ្យចេញ។
នៅក្នុងឱកាស «អញ្ជើញចូលរួមទិវាមច្ឆាជាតិ១ កក្កដា នៅស្រុកបាទី ខេត្តតាកែវ» នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ភាគីថៃថា កម្ពុជាមានភាពច្បាស់លាស់ក្នុងការធ្វើកិច្ចការងារ និងមានការទទួលខុសត្រូវច្បាស់លាស់ ដោយមិនរញ៉េរញ៉ៃដូចខ្លួន(ថៃ)នោះឡើយ ជាពិសេសគឺបញ្ហាបិទ-បើកច្រកព្រំដែននេះតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តើឱ្យកម្ពុជាបើកយ៉ាងម៉េច (ច្រកព្រំដែនកម្ពុជា-ថៃ) បើគ្រាន់តែលិខិតមួយរបស់ថៃចេញ មានមនុស្ស ៤នាក់ និយាយផ្សេងគ្នា។ សម្តេចសម្តែងការហួសចិត្តថា បើបែបនេះ តើយើងទៅនិយាយជាមួយនរណា តើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដរបស់ភាគីថៃ៕