Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ 161
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសថៃនោះឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា កន្លងមក ភាគីថៃ តែងបានចោទប្រកាន់សម្តេចតេជោថា បានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដែលប្រការនេះ ជាការលាបពណ៌ មួលបង្កាច់ និងមិនមែនជាការពិតនោះឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអនុវត្តវិធានការឆ្លើយតបរបស់កម្ពុជាទៅកាន់ភាគីថៃកន្លងមក គ្រាន់តែជាការរក្សាសិទ្ធិការពារខ្លួន និងបង្ហាញតម្លាភាពចំពោះប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារប្រជាជន ១៧លាននាក់ ការពារសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រទេសកម្ពុជាប៉ុណ្ណោះ ហើយកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព និងតាមយន្តការច្បាប់អន្តរជាតិ នៅតំបន់មានជម្លោះដដែល៕

អត្ថបទទាក់ទង