Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ដោយមិនមានការផ្ទុះអាវុធ ធ្វើការរក្សាទីតាំងកងទ័ព មិនបង្កើនចំនួនទ័ពឬសពា្វវុធ និងគ្មានការចល័តទ័ពឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 14:50 pm ព័ត៌មានជាតិ 154
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ដោយមិនមានការផ្ទុះអាវុធ ធ្វើការរក្សាទីតាំងកងទ័ព មិនបង្កើនចំនួនទ័ពឬសពា្វវុធ និងគ្មានការចល័តទ័ពឡើយ អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ដោយមិនមានការផ្ទុះអាវុធ ធ្វើការរក្សាទីតាំងកងទ័ព មិនបង្កើនចំនួនទ័ពឬសពា្វវុធ និងគ្មានការចល័តទ័ពឡើយ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្ពុជានៅតែរក្សាភាពស្ងប់ស្ងាត់ស្របតាមលក្ខខណ្ឌនៃបទឈប់បាញ់ ដោយមិនមានការផ្ទុះអាវុធ ធ្វើការរក្សាទីតាំងកងទ័ព មិនបង្កើនចំនួនកងទ័ពឬសពា្វវុធ និងពុំមានការចល័តទ័ពនោះឡើយចាប់តាំងពីថ្ងៃចូលជាធរមាននៃបិទឈប់បាញ់មកម៉្លេះ។

នៅក្នុងសន្និសីទស្តីពីសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»
នៅម៉ោង១១ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា កងទ័ព កម្ពុជា បាននិងកំពុងឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងពិតប្រាកដឥតងាករេ មិនឱ្យបាត់បង់ឡើយ៕

អត្ថបទទាក់ទង