Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនគ្រប់រូបប្រាថ្នាចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ 217
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនគ្រប់រូបប្រាថ្នាចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនគ្រប់រូបប្រាថ្នាចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព

យោងតាមសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានជ្រើសរើសប្រធានបទខាងលើនេះស្របពេលដែលអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំកំពូលបូកសរុបលទ្ធផលស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិលើកទី២ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលពេលនោះ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានាលើសកលលោកចូលរួមពន្លឿន បរិវត្តកម្មប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពធន់ ឆ្លាតវៃនិងបរិយាបន្នដើម្បីធានាថា មនុស្សគ្រប់រូបមានលទ្ធភាពទ ទួលបានអាហារមានសុវត្ថិភាព និងអាហារូបត្ថម្ភត្រឹមឆ្នាំ២០៣០ ថែរក្សាបានសន្តិភាព ការពារភពផែនដីនិងវិបុ លភាពសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៅកម្ពុជាដែលប្រជាជនគ្រប់រូបប្រាថ្នាចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព។

នៅក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្តក់ធ្ងន់ថា សន្តិភាពបានជះឥទ្ធិពលវិជ្ជមានទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដោយបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋយើងមានលទ្ធភាពគ្រប់គ្រា ន់បរិភោគអាហារជាមួយក្រុមគ្រួសារប្រកបដោយផាសុកភាពនិងសុវត្ថិភាព។ បើគ្មានសន្តិភាពទេ យើងក៏មិនអា ចមានលទ្ធភាពទៅបង្កបង្កើនផលនិងប្រកបការងារចិញ្ចឹមជីវិតដើម្បីទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដែរ៕

អត្ថបទទាក់ទង