រាជរដ្ឋាភិបាលកម្ពុជាមិនដែលបោះបង់កងទ័ពកម្ពុជាទាំង ១៨នាក់ឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកវីរកងទ័ពកម្ពុជាទាំង ១៨នាក់ គឺបានពលីកម្មជីវិត ដើម្បីជាតិរួចស្រេចទៅហើយ ខណៈដែលថៃ នៅមិនទាន់ដោះលែងដូចខ្លឹមសារដែលបានបញ្ជាក់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួនៅឡើយ។ សម្ដេចតេជោ បានបង្ហើបដែរថា តាំងពីម៉ោងដំបូងដែលថៃចាប់ខ្លួនកងទ័ពកម្ពុជា គឺច្បាស់ណាស់ដើម្បីដោះដូរអ្វីមួយជាមួយកម្ពុជា។ សម្ដេចថ្លែងទាំងហួសចិត្តថា នៅលើពិភពលោកគេតែងតែដោះដូរឈ្លើយសឹក ក្រោយពេលបញ្ចប់សង្គ្រាម ប៉ុន្តែភាគីថៃបែរជាចាប់កងទ័ពកម្ពុជាទាំង ១៨នាក់ ក្រោយចប់សង្គ្រាមទុកធ្វើជាចំណាប់ខ្មាំង ក្នុងការដោះដូរជាមួយកម្ពុជាទៅវិញ។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាទាំង ១៨នាក់នេះ មិនមែនជាឈ្លើយសឹកសម្រាប់យកមកដាក់លក្ខខណ្ឌ និងដោះដូរលើករណីអ្វីមួយឡើយ។
ក្រោយការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន, ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុក និងជនជាតិថៃជ្រុលនិយមមួយចំនួន បានយកករណីនេះមកវាយប្រហារលើ សម្តេចតេជោថា បានបោះបង់ចោលកងទ័ពកម្ពុជា ១៨នាក់។ ការចោទប្រកាន់របស់ក្រុមជ្រុលនិយមទាំងនោះ គ្រាន់តែដើម្បីកេងចំណេញនយោបាយ និងបំបែកសាមគ្គីភាពជាតិខ្មែរ ដែលជារឿងមិនអាចធ្វើទៅរួចបានឡើយ។
ជាការពិតណាស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនដែលបានបោះបង់កងទ័ពកម្ពុជាទាំង ១៨នាក់នោះឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានទាមទារ តវ៉ា តាមគ្រប់មធ្យោបាយដើម្បីជួយដល់កងទ័ពកម្ពុជា ដែលថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយកិច្ចព្រមព្រៀងបទបាញ់ ពោលគឺរយ:ពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយបទឈប់បាញ់ចូលជាធរមាន។
កម្ពុជា ស្ងាត់តែមិនស្ងៀមឡើយ ដោយបានធ្វើកិច្ចការជាច្រើនតាមរយ:ការទូត និងតាមគោលការណ៍ច្បាប់អន្តរជាតិ តវ៉ា ទាមទារ ឱ្យថៃទទួលខុសត្រូវលើបញ្ហាទាំងឡាយដែលថៃបានប្រព្រឹត្តមកលើកម្ពុជា រួមទាំងទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ដោយឥតលក្ខខណ្ឌ។ ជាក់ស្តែង ក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក៏បានលើកឡើងពីការទាមទារឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជា ១៨រូប ជាបន្ទាន់ដោយគ្មានបង្អែបង្អង់។ តែជាតិសាសន៍ថៃ ពិសពុល ឈ្លើយ គឃ្លើន មិនខ្លាចញញើតច្បាប់អន្តរជាតិបន្តិចសោះឡើយ ដោយធ្វើជាមិនដឹងមិនលឺ ហើយមិនបានដោះលែងកងទ័ពកម្ពុជាឡើយតាមការសន្យារបស់ខ្លួននោះទេ។
ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងបានអំពាវនាវឱ្យអង្គការសិទ្ធិមនុស្សអន្តរជាតិ ជួយអន្តរាគមន៍ដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសថៃ ដោយខុសច្បាប់អស់រយៈពេលជាង ១០០ថ្ងៃ មកហើយ។
ថ្មីៗនេះ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ជួបពិភាក្សាការងារជាមួយ លោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ និងបានអរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់របស់យោធាថៃ។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។
កម្ពុជា គ្មានទម្លាប់បង្កើតព្រឹត្តិការណ៍ដូចជាតិសាសន៍ថៃ ដែលឱ្យទាហានរបស់ខ្លួនទៅដើរជាន់មីន ហើយទម្លាក់កំហុសទៅលើប្រទេសដទៃឡើយ ហើយកម្ពុជាក៏គ្មានទម្លាប់លាក់បាំងទាហានដែលស្លាប់ក្នុងសមរភូមិដែរ ជាពិសេស កម្ពុជា មិនដែលបានធ្វើបាបជាតិសាសន៍ឯងដូចថៃឡើយ។ ថៃបានរុញកូនទាហានរបស់ខ្លួនដែលនៅក្មេងខ្ចី មិនស្គាល់ភូមិសាស្ត្រ មិនធ្លាប់បានធ្វើសង្គ្រាម ឱ្យមកស្លាប់គរជើងគ្នានៅតំបន់ព្រំដែនកម្ពុជា រហូតដល់ហ្វូងសត្វត្មាត និងសត្វក្អែក ហើរពីតំបន់ផ្សេងមកស៊ីសាកសពស្អុយរលួយពីការធ្វើសង្គ្រាមឈ្លានពានកម្ពុជា។
ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ជាពិសេសក្រុមប្រឆាំងនៅថៃ និងអ្នកសារព័ត៌មានថៃ គួរតែជំរុញឱ្យរដ្ឋាភិបាលថៃ គោរពឲ្យបានខ្ជាប់ខ្ជួនកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដើម្បីរំលត់បញ្ហា និងឈានទៅរកប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ មិនគួរណាមួយថ្ងៃៗគិតតែរិះរកវិធីចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ឱ្យមានការបែកបាក់រវាងប្រទេសនិងប្រទេសនោះទេ។
សរុបមកវិញ មិនមែនមកពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បោះបង់កងទ័ពទាំង ១៨នាក់ទេ តែមកពីរដ្ឋាភិបាលថៃមិនព្រមដោះលែង មិនគោរពកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលសម្របសម្រួលដោយម៉ាឡេស៊ី ប្រធានអាស៊ានប្តូរវេន និងសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ទង្វើរបស់ថៃបែបនេះ គឺជាការរំលោភបំពានទាំងកម្រោលលើបទឈប់បាញ់ ជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ និងមិនគោរពច្បាប់អន្តរជាតិ។ ប្រទេសថៃនឹងទទួលរងការថ្កោសពីអន្តរជាតិថា ជាប្រទេសអមនុស្សធម៌ និងជាប្រទេសគួរឲ្យខ្លាចក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្នុងពិភពលោក មិនគួរឱ្យរាប់រក។
ដោយ: សុខ សុវណ្ណ





