Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន មិនមែនជាសត្រូវរបស់រដ្ឋទេ តែជាដៃគូដ៏ល្អ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 567
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន មិនមែនជាសត្រូវរបស់រដ្ឋទេ តែជាដៃគូដ៏ល្អ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យឯកជន មិនមែនជាសត្រូវរបស់រដ្ឋទេ តែជាដៃគូដ៏ល្អ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាមួយរដ្ឋក្នុងនាមជាដៃគូ ជួយគិត ជួយធ្វើ ជួយទាំងជំនួយដើម្បីផលប្រយោជន៍ប្រជាជនទាំងអស់គ្នា ដោយសម្តេចបានសង្កត់ធ្ងន់ថាវិស័យឯកជន មិនមែនជាសត្រូវរបស់រដ្ឋទេ វិស័យឯកជនគឺជាដៃគូដ៏ល្អរបស់រដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩រោងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានយន្តការសម្របសម្រួល និងតម្រង់ទិស តែមិនមែនរឹងត្អឹងនោះទេ ហើយវិស័យឯកជន និងក្រុមហ៊ុន គឺជាអ្នកធ្វើការគ្រប់គ្រងផ្ទាល់ជាមួយកម្មករនិយោជិត ដឹងពីសុខទុក្ខ និងតម្រូវការផ្ទាល់របស់ពួកគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យ វិស័យឯកជន និងក្រុមហ៊ុន ចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការពង្រឹងសមត្ថភាពរបស់កម្មករ និយោជិត ដើម្បីគុណភាពនៃការងាររបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង