Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោម ៩លាននាក់បានទៅបោះឆ្នោត ក្នុងនោះជាង ៩៥% បានបោះឆ្នោតត្រឹមត្រូវ មិនធ្វើតាមការអំពាវនាវឱ្យបំផ្លាញសន្លឹកឆ្នោត

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 446
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖  ពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោម ៩លាននាក់បានទៅបោះឆ្នោត ក្នុងនោះជាង ៩៥% បានបោះឆ្នោតត្រឹមត្រូវ មិនធ្វើតាមការអំពាវនាវឱ្យបំផ្លាញសន្លឹកឆ្នោត សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោម ៩លាននាក់បានទៅបោះឆ្នោត ក្នុងនោះជាង ៩៥% បានបោះឆ្នោតត្រឹមត្រូវ មិនធ្វើតាមការអំពាវនាវឱ្យបំផ្លាញសន្លឹកឆ្នោត

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ចំនួន ១៨១០៨ នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោម ៩លាននាក់ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតជាតិកាលពីពេលកន្លងទៅ ដោយក្នុងនោះជាង ៩៥% បានបោះឆ្នោតត្រឹមត្រូវ មិនធ្វើតាមការអំពាវនាវឱ្យបំផ្លាញសន្លឹកឆ្នោតពីសំណាក់ក្រុមអគតិមួយចំនួន។

សម្ដេចធិបតីបានលើកឡើងថា ទាំងអស់នេះគឺមកពីបងប្អូនប្រជាពលរដ្ឋយល់ថា ក្នុងការជ្រើសរើសមេដឹកនាំ ការបោះឆ្នោតគឺជាវិធីតែមួយគត់ដែលមានភាពប្រជាធិបតេយ្យ ងាយស្រួល និងមានធ្វើឱ្យប្រទេសយើងក្រឡាប់ចាក់។ សម្ដេចធិបតីបានបន្ថែមថា បងប្អូនភាគច្រើនបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តមកដល់គណបក្សប្រជាជនកម្ពុជា ព្រោះពួកគាត់បានមើលឃើញស្នាដៃ ដែលគណបក្សនេះបានផ្ដល់ជូនក្រោមការដឹកនាំរបស់សម្ដេចតេជោ។

ហេតុដូច្នេះហើយ បើទោះបីជាមានការអំពាវនាវឱ្យមានការគូសបំផ្លាញសន្លឹកឆ្នោតចោលយ៉ាងណាក្ដី ក៏បងប្អូនប្រជាពលរដ្ឋខ្មែរបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ដោយបានបញ្ជាក់ទៅពួកគេទាំងនោះវិញថា ពួកគាត់មានសិទ្ធិ និងមានសម្ថភាពក្នុងការវិនិច្ឆ័យជ្រើសអ្នកដឹកនាំដោយខ្លួនឯង។



អត្ថបទទាក់ទង