Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអភិវឌ្ឍន៍ថាមពលអគ្គិសនីកន្លងទៅនិងតទៅមុខទៀត ធ្វើឡើងដោយឈរលើគោលការណ៍ ៣

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 431
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអភិវឌ្ឍន៍ថាមពលអគ្គិសនីកន្លងទៅនិងតទៅមុខទៀត ធ្វើឡើងដោយឈរលើគោលការណ៍ ៣ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអភិវឌ្ឍន៍ថាមពលអគ្គិសនីកន្លងទៅនិងតទៅមុខទៀត ធ្វើឡើងដោយឈរលើគោលការណ៍ ៣

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តគោលនយោបាយរបស់យើង ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី កាលពីពេលកន្លងទៅនិងតទៅមុខទៀត គឺធ្វើឡើងដោយការទទួលខុសត្រូវ និងឈរលើគោលការណ៍ចំនួន៣ គឺ៖
– ទី១: ជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិ ដើរទៅមុខ
– ទី២: ត្រូវគិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វ
– ទី៣: ការអភិវឌ្ឍត្រូវតែធានានូវការថែរក្សាបរិស្ថាន និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលមានភារកិច្ចដាក់គោលដៅក្នុងការបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកើនឡើង។

ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងតាតៃលើស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្គ្រាម ទៅជាប្រទេសមានសុខសន្តិភាពពេញលេញ, ពីប្រជាពលរដ្ឋដែលគ្មានស្ថិរភាព និងពីទីកន្លែងដែលគ្មានសន្តិភាព ទៅជាកន្លែងអភិវឌ្ឍន៍ដែលអាចឱ្យប្រជាពលរដ្ឋរស់នៅបាន និងមានការរីកចម្រើនបន្តទៅទៀត, ពីប្រទេសក្រីក្រទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកម្ពុជានឹងដាក់ទិសឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ ៕


អត្ថបទទាក់ទង