សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិវត្តរបស់អាស៊ានគឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាពសេដ្ឋកិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីការបង្កើតឡើងដំបូងនៅឆ្នាំ១៩៦៧ ការវិវត្តរបស់អាស៊ានគឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្ននេះជាមួយនឹងសមាជិកចំនួន១០ ប្រទេសអាស៊ានបានពង្រឹងជំហររបស់ខ្លួនក្នុងនាមកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោកដែលមានកំណើនរឹងមាំ កម្លាំងពលកម្មពេញដោយជវភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរកម្មជាលំដាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា» នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤៕