Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព ដែលយើងមានសព្វថ្ងៃឱ្យបានគង់វង្ស

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 289
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព ដែលយើងមានសព្វថ្ងៃឱ្យបានគង់វង្ស សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាថែរក្សាសន្តិភាព ដែលយើងមានសព្វថ្ងៃឱ្យបានគង់វង្ស

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាប្រទេសនានាទាំងអស់ អបអរសាទរចំពោះសន្តិភាព ដែលយើងមានសព្វថ្ងៃ ដែលជាមូលដ្ឋាននៅក្នុងការបង្រួបបង្រួមជាតិរបស់យើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាគ្រប់រូបបន្តថែរក្សា សមិទ្ធផលវិជ្ជមានទាំងអស់នៃទំនាក់ទំនងកម្ពុជា-ជប៉ុនដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងការទូតនៃប្រទេសទាំងពីរផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បន្តដឹកនាំតាមចក្ខុវិស័យនៃសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសប្រមាណ៤០ឆ្នាំកន្លងមកនេះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជួយដល់ប្រជាពលរដ្ឋ ដែលមានការលំបាក ឱ្យទទួលបានប្រយោជន៍ស្មើៗគ្នា៕



អត្ថបទទាក់ទង