Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវកំណែទម្រង់២ សំខាន់ៗ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងស្តារប្រទេសឡើងវិញ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1458
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវកំណែទម្រង់២ សំខាន់ៗ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងស្តារប្រទេសឡើងវិញ សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវកំណែទម្រង់២ សំខាន់ៗ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងស្តារប្រទេសឡើងវិញ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងការដឹកនាំប្រទេសឱ្យមានស្ថិរភាព និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន គឺផ្តើមចេញរាជរដ្ឋាភិបាល បានរៀបចំផែនការកំណែទម្រង់២ សំខាន់ៗ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការដាក់ចេញកែទម្រង់ ២ សំខាន់ៗ រួមមាន
កែទម្រង់ទី១ ផ្នែកខាងនយោបាយ ដោយដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា តាមរយៈការចរចាជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ
និងកំណែទម្រង់ទី២ គឺជាកំណែទម្រង់សេដ្ឋកិច្ច ចាប់ផ្តើមចេញពីកំណែទម្រង់ដីធ្លី ដោយប្រមូលយកមកវិញទាំងអស់ដែលប៉ុលពត បានកាន់កាប់ រួចហើយបែងចែកដីធ្លីនោះទៅជាសម្បត្តិឯកជនវិញ។ ការធ្វើកំណែទម្រង់២ ខាងលើ ក្នុងគោលដៅអនុវត្តកិច្ចការទាំងឡាយដោយគិតគូរពីការសង្គ្រោះអាយុជីវិតប្រជាជនជាមុនសិន និងឈានដល់ការស្តារប្រទេសជាតិឡើងវិញ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ៕

អត្ថបទទាក់ទង