Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងបរិស្ថាន បដិសេដចំពោះក្រុមក្រៅច្បាប់មួយក្រុម យកលេសនៃសកម្មភាពការពារបរិស្ថាន ផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះប្រទេសកម្ពុជា

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 252
ក្រសួងបរិស្ថាន បដិសេដចំពោះក្រុមក្រៅច្បាប់មួយក្រុម យកលេសនៃសកម្មភាពការពារបរិស្ថាន ផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះប្រទេសកម្ពុជា ក្រសួងបរិស្ថាន បដិសេដចំពោះក្រុមក្រៅច្បាប់មួយក្រុម យកលេសនៃសកម្មភាពការពារបរិស្ថាន ផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាបង្ខូចកេរ្ដិ៍ឈ្មោះប្រទេសកម្ពុជា

ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺព័ត៌មានបដិសេដចំពោះក្រុមក្រៅច្បាប់មួយក្រុម ដែលបានប្រើលេសនៃសកម្មភាពការពារបរិស្ថាន ដែលមិនមានសម្បទា ហើយជាអង្គការក្រៅច្បាប់ បានធ្វើការសម្តែងដូចជាការពិត និងបានផ្សព្វផ្សាយព័ត៌មាន ដែលមិនមានភាពប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា គឺក្នុងចេតនាបង្អួចកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា ជាពិសេសលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។

ចំពោះការផ្សព្វផ្សាយមិនពិតរបស់ក្រុមមួយក្ដាប់តូចជ្រកក្រោមស្លាកការពារបរិស្ថាននេះ ក្រសួងបរិស្ថានសូមធ្វើការបដិសេធ លើការលើកឡើង និងផ្សព្វផ្សាយរបស់ក្រុមនេះទាំងស្រុង។

ជាមួយគ្នានេះ ក្រសួងបរិស្ថានស្នើសុំ ដល់សាធារណជន កុំជឿលើការផ្សព្វផ្សាយបោកប្រាស់ បំភ្លៃបំផ្លើស ខុសពីការពិតជាក់ស្តែង ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា៕

អត្ថបទទាក់ទង