Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ខេត្តកំពង់ធំ នឹងមានប្រព័ន្ធធារាសាស្រ្តថ្មីអាចស្រោចស្រពផ្ទៃដី៣០ម៉ឺនហិកតា គ្របដណ្តប់ក្រុង-ស្រុកចំនួន៥

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 4232
ខេត្តកំពង់ធំ នឹងមានប្រព័ន្ធធារាសាស្រ្តថ្មីអាចស្រោចស្រពផ្ទៃដី៣០ម៉ឺនហិកតា គ្របដណ្តប់ក្រុង-ស្រុកចំនួន៥ ខេត្តកំពង់ធំ នឹងមានប្រព័ន្ធធារាសាស្រ្តថ្មីអាចស្រោចស្រពផ្ទៃដី៣០ម៉ឺនហិកតា គ្របដណ្តប់ក្រុង-ស្រុកចំនួន៥

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៤ បាន ចុះពិនិត្យការងារត្រៀមបើកការដ្ឋានគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោនេះ គ្របដណ្ដប់ក្នុងក្រុង-ស្រុកចំនួន៥ នៃខេត្តកំពង់ធំ ដែលរួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០០ ០០០ ហិកតា រួមមានដំណាំស្រូវ និងដំណាំរួមផ្សំគ្រប់ប្រភេទ ព្រមទាំងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការងារសំខាន់ៗ នៃគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រទំនប់កំពង់គោ រួមមាន សំណង់កាត់ស្ទឹងសែនប្រវែង ២៨០ម៉ែត្រ សំណង់សិល្បការ្យតូចធំចំនួន ១២០កន្លែង ស្តារស្ទឹងស្លាប់ ២៥គីឡូម៉ែត្រ សាងសង់ទំនប់សណ្តស្ទឹងសែន ៣០គីឡូម៉ែត្រ និងរៀបថ្មជើងទេរច្រាំងស្ទឹង ៥គីឡូម៉ែត្រ៕