ឯកឧត្តម បួន លឹមហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំកំពង់ស្វាយ បាននាំយកថវិកាបង្កើតសមាគមមនុស្សចាស់ជួយដល់ប្រជាជនចំនួន២ភូមិ
ព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកំពង់ស្វាយ ឯកឧត្តម គឹម ចាន់សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានភូមិអូរសាលា និងឯកឧត្តម នូ សាវុធឌី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិអន្លង់ក្រសាំង ព្រមទាំងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ជាសមាជិកសមាគមមនុស្សចាស់ភូមិអូរសាលាចំនួន១៤៤នាក់ស្រី ១០៩ នាក់ នៅវត្តចាន់សេរី ភូមិអូរសាលា ។
ក្នុងកម្មវិធីនោះដែរ ឯកឧត្តមប្រធានក្រុម ការងារបានមានប្រសាសន៍លើកឡើងនូវចំនុចសំខាន់ៗ÷
១.សារ:ប្រយោជន៍នៃការបង្កើតសមាគមមនុស្សចាស់
២.ការវិវត្ត នៃភាពរីកចម្រើនរបស់ប្រទេសជាតិ
៣.ភូមិឃុំមានសុវត្ថិភាពល្អ ផ្តើមចេញពីកត្តាសុខសន្តិភាព
៤.បានដោះស្រាយបញ្ហាប្រឈម និងសំណូមពរមួយចំនួន របស់ប្រជាពលរដ្ឋ ដូចជា ÷ឧបត្ថម្ភថវិកាទ្រទ្រង់សមាគមមនុស្សចាស់ចំនួន ២លានរៀល , ជួយថវិកា២០០$ សម្រាប់ទិញថ្នាំលាបក្នុងវត្ត ,ជួយសាងសង់សាលាដំណាក់ក្នុងភូមិចំនួន ៣០០$ ជួយជួសជុលផ្លូវលំក្រាលក្រួសក្រហម និងចាក់ដី១០០ឡាន។
នៅរសៀលថ្ងៃដដែល ឯកឧត្តម បួន លឹមហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ស្វាយ និងសហការីបានជួប សំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ សមាគមមនុស្សចាស់ភូមិអន្លង់ក្រសាំង ចំនួន១៤១នាក់ ស្រី៩៥នាក់ ផងដែរ។
ក្នុងឪកាសនោះ ឯកឧត្តមប្រធានក្រុមការងារ ក៏បាន
ជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពរ មួយចំនួនទៀតរបស់ប្រជាពលរដ្ឋ ដូចជា ឧបត្ថម្ភថវិកាទ្រទ្រង់សមាគមមនុស្សចាស់ ចំនួន២លានរៀល និងឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ចំនួន៣គ្រួសារ ក្នុង១គ្រួសារទទួលបានថវិកាចំនួន ១០០,០០០រៀល៕