Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព នៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើននៃពិភពលោក

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1037
សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព នៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើននៃពិភពលោក សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព នៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើននៃពិភពលោក

ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព នៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើននៃពិភពលោក។ ហេតុដូចនេះហើយបានជាកម្ពុជា ត្រូវតែរៀនសូត្រពីប្រវត្តិសាស្រ្តដែលតែងតែផ្តល់នូវមេរៀនសំខាន់ៗពីអតីតកាលដែលអាចឱ្យយើងត្រៀមខ្លួនបានប្រសើរជាងមុនសម្រាប់អនាគត និងចៀសវាងការប្រព្រឹត្តកំហុសជាន់ដាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ក៏មានភារកិច្ចក្នុងការចែករំលែកមេរៀនប្រវត្តិសាស្រ្តរបស់ខ្លួនស្តីពីការការពារសន្តិភាព និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមេរៀនទាំងនេះ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែគឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីការពារសន្តិភាពទៅបាន ប្រជាជាតិកម្ពុជាយើង ចាំបាច់ត្រូវមានការឯកភាពគ្នាជាធ្លុងមួយ អំពីតឋភាពប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ដោយរបបកម្ពុជាប្រជាធិបតេយ្យ ពិតជាបានកើតឡើងនៅក្នុងប្រទេសរបស់យើង ដែលមិនមែនជាការប្រឌិតភូតកុហកដើម្បីផលប្រយោជន៍នយោបាយណាមួយនោះទេ៕

អត្ថបទទាក់ទង