ឯកឧត្តម ទិត សុធា ផ្ញើសារគោរពជូនពរឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ក្នុងឱកាសចម្រើនជន្មាយុ ៦០ឆ្នាំ ឈានចូល៦១ឆ្នាំ

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិកា ប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ព្រមទាំងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិតជូនពរគោរពជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦០ឆ្នាំ ឈានចូល ៦១ឆ្នាំ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងសូមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ក្នុងឱកាសចម្រើនជន្មាយុរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលប្រព្រឹត្តទៅនាថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា អភិបាល ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា កម្លាំង ពលំមាំមួន ដើម្បីចូលរួមបន្តបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំង ការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ សម្រាប់ជាឧត្តមប្រយោជន៍ជាតិយូរអង្វែង ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជាទីគោរពស្រឡាញ់ សូមជួបប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕