Khmer First Close

តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា គឺជាអំពើល្មើសច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 204
តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា គឺជាអំពើល្មើសច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម? តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា គឺជាអំពើល្មើសច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម?

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមលេខ នស/រកម/០៣២៥/០០១ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ តើសកម្មភាពអ្វីខ្លះដែលចាត់ទុកថា គឺជាអំពើល្មើសច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហម?

រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពររបស់«អ.វ.ត.ក»  គឺជាបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ 

អំពើដែលត្រូវបានប្រព្រឹត្តជាសាធារណៈដែលអាចចាត់ទុកជាបទល្មើសនោះរួមមាន៖ 

1.  តាមសម្ដីឬកាយវិការទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។ 

2.  តាមលិខិត ឬគំនូរទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬដាក់តាំងឲ្យសាធារណជនមើល។

3.  តាមបណ្ដាញសង្គម ឬគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

គួរបញ្ជាក់ថា ច្បាប់ស្ដីពីការប្រឆាំងការមិនទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ហើយដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង