Khmer First Close

ថៃមិនគោរពកិច្ចព្រមព្រៀបទឈប់បាញ់ ពិតជាបានបង្ហាញនូវចេតនា «ចង់បន្តសង្រ្គាមជាថ្មី?»

ដោយ៖ សម្បត្តិ កិត្យា ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 240
ថៃមិនគោរពកិច្ចព្រមព្រៀបទឈប់បាញ់ ពិតជាបានបង្ហាញនូវចេតនា «ចង់បន្តសង្រ្គាមជាថ្មី?» ថៃមិនគោរពកិច្ចព្រមព្រៀបទឈប់បាញ់ ពិតជាបានបង្ហាញនូវចេតនា «ចង់បន្តសង្រ្គាមជាថ្មី?»

បន្ទាប់ពីកម្ពុជា និងថៃបានឯកភាពគ្នាគោរពបទឈប់បាញ់ គឺជាកាតព្វកិច្ចដែលត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីពន្លត់សង្គ្រាមទាំងស្រុង ប៉ុន្តែក្នុងក្រសែភ្នែកអន្តរជាតិ គេបានមើលឃើញថា ប្រទេសថៃបានបំពានកិច្ចព្រមព្រៀងនេះ ក្រោមល្បិចកលដ៏ស្មោគគ្រោក និងសំបូរបែប។

កិច្ចព្រមព្រៀងបទឈប់បាញ់ កើតចេញពីគំនិតផ្តួចផ្តើមរបស់កម្ពុជាដែលចង់បានសន្តិភាព ប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ហើយត្រូវបានសហរដ្ឋអាមេរិក ដើរតួនាទីនាំមុខក្នុងការបង្កើតឱ្យមានបទឈប់បាញ់ ដែលមានប្រទេសម៉ាឡេស៊ីជាអ្នកសសម្របសម្រួល។ ខណៈនេះ មានការអំពាវនាវពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន ទៅភាគីថៃ ត្រូវតែគោរពឲ្យបានពេញលេញតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា ដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី។ កិច្ចព្រមព្រៀងនោះ​គឺជាកូនសោរមួយដ៏មានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយសង្រ្គាមព្រំដែនកម្ពុជា-ថៃ និងក៏ជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយផងដែរដែលបានដឹកនាំផ្ទាល់ដោយសហរដ្ឋអាមេរិក ដោយមានការសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីនិងវត្តមានរបស់ប្រទេសចិន រួមជាមួយប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ។ បណ្តាប្រទេសទាំងនោះ គេមានបំណងចង់ឲ្យប្រទេសទាំងពីរកម្ពុជា – ថៃ ឆ្ពោះទៅរកការកាត់បន្ថយអរិភាព​និងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ ប្រកបដោយចីរភាព។

ពិភពលោកកំពុងតែឃ្លាំមើលយ៉ាងដិតដល់ទៅលើឥរិយាបទក្រអើតក្រទមនិងប្រកបដោយកលល្បិចរបស់ភាគីថៃ ដែលតែងតែពន្យាចង់គេចវេសមិនចូលរួមដោះស្រាយជម្លោះដោយភាពស្មោះត្រង់ ឬអាចជាចេតនាចង់បន្តសង្គ្រាមជាថ្មីទៀត ។ ​បើសិនសង្គ្រាមកើតឡើងជាថ្មី ផលវិបាកនៃសង្គ្រាម គឺនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតយោធានិងជនស៊ីវិលស្លូតត្រង់ព្រមទាំងបានបំផ្លាញទាំងសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធជាតិនៃប្រទេសទាំងពីរបន្ថែមទៀត ពីលើស្ថានភាពដែលកំពុងប្រឈមមុខនាពេលបច្ចុប្បន ន។

មានភស្តុតាងជាច្រើនដែលបង្ហាញថា​ថៃបានបំពាន់ទាំងការធ្វើសង្គ្រាមនិងរំលោភលើបទឈប់បាញ់។

ភាគីថៃមិនត្រឹមតែបង្ហាញពីការមិនចង់គោរពកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវចេតនាចង់បង្ករឱ្យមានការឈឺចាប់ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដោយមើលស្រាលនូវតម្លៃនៃសន្តិភាព និងច្បាប់អន្តរជាតិ។

ចំពោះសកម្មភាពណាមួយក្នុងការបង្វែរព័ត៌មាន ឬបង្កើតព័ត៌មានក្លែងក្លាយដើម្បីបញ្ជៀសពីការពិត ក្នុងបំណងបំភ័ន្តសារធារណៈមតិដោយភាគីថៃ ជាទង្វើដែលគួរត្រូវបានថ្កោលទោស និងជាសកម្មភាព ដែលមិនអាចទទួលយកបានឡើយ ក្នុងបរិបទនៃការកសាងទំនាក់ទំនងយូរអង្វែង និងភាពជឿជាក់រវាងប្រទេសទាំងពីរដែលជាភូមិផងរបងជាមួយគ្នា។

ដោយរងនូវការរំលោភបំពាន និងបំផ្ទុះសង្គ្រាមឈ្លានពានដោយយោធាថៃមកលើកម្ពុជានាពេលកន្លងទៅនេះ ប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ ក្នុងសំឡេងតែមួយ ទាមទារឱ្យភាគីថៃ ត្រូវតែគោរពឱ្យបានជាដាច់ខាតនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងឈប់ប្រឌិតលេសផ្សេងៗដើម្បីចិញ្ចឹមទំនាស់ ក៏ដូចជាបំភ័ន្តពិភពលោកក្នុងចេតនាទុចរិតមួលបង្កាច់មកលើកម្ពុជា។

ក្នុងរឿងជម្លោះព្រំដែនកម្ពុជា- ថៃ ប្រទេសថៃមិនអាចធ្វើព្យុះភ្លៀងស្រេចតែអំពើចិត្ត ដើម្បីសម្រេចមហិច្ឆតាវាតទីនិយម និងបំពានច្បាប់អន្តរជាតិទាំងកំរោលបានទៀតនោះទេ ខណៈដែល
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានធ្វើឡើងជាលក្ខណៈអន្តរជាតិ ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក៕

ដោយ៖ ពិន វិជ័យ ( អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ )

អត្ថបទទាក់ទង