Khmer First Close

ជូនទៅជនក្បត់ជាតិ សម រង្ស៊ី ដែលបាននិងកំពុងចូលដៃជាមួយសត្រូវឈ្លានពាន និងសហការយ៉ាងពេញទំហឹងជាមួយប្រទេសជិតខាងដើម្បីបំផ្លាញខ្មែរ

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ទស្សនៈ - នយោបាយ 156
ជូនទៅជនក្បត់ជាតិ សម រង្ស៊ី ដែលបាននិងកំពុងចូលដៃជាមួយសត្រូវឈ្លានពាន និងសហការយ៉ាងពេញទំហឹងជាមួយប្រទេសជិតខាងដើម្បីបំផ្លាញខ្មែរ ជូនទៅជនក្បត់ជាតិ សម រង្ស៊ី ដែលបាននិងកំពុងចូលដៃជាមួយសត្រូវឈ្លានពាន និងសហការយ៉ាងពេញទំហឹងជាមួយប្រទេសជិតខាងដើម្បីបំផ្លាញខ្មែរ

ថ្ងៃនេះ ខ្ញុំបានឃើញសារបង្ហោះរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបំផុសឱ្យកងទ័ពជួរមុខផ្ញើព័ត៌មានទៅកាន់ផេករបស់ខ្លួន ដើម្បីជនក្បត់ជាតិរូបនេះយកទៅបង្ហោះផ្សព្វផ្សាយ និងអួតខ្លួនឯងដូចជាអ្នកស្រឡាញ់ជាតិខ្លាំងណាស់ ក្រោមលេសដែលជននេះនិយាយថា ដើម្បីបង្ហាញការពិត។

ប៉ុន្តែ ធាតុពិត ទង្វើរបស់ជនក្បត់ជាតិរូបនេះ គឺពិតជាគ្រោះថ្នាក់ និងកាន់តែពិសពុលដែលគួរឱ្យស្អប់ខ្ពើម ពីព្រោះ ក្នុងស្ថានភាពនេះ ក្រោយពីមានការបំផ្ទុះសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាបង្កឡើងដោយប្រទេសជិតខាង ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ការទម្លាយឱ្យដឹងជាសាធារណៈអំពីព័ត៌មានកងទ័ពជួរមុខ គួរត្រូវបានប្រុងប្រយ័ត្ន និងចៀសវាងបំផុត ពីព្រោះវាជារឿងសន្តិសុខផ្ទៃក្នុងរបស់ជាតិយើង ដែលត្រូវតែលាក់ការណ៍ ដើម្បីកុំឱ្យសត្រូវដឹង។

លើកនេះ ក៏មិនខុសពីពេលមុនៗដែរ សារជាតិរបស់ជនក្បត់ជាតិម្នាក់នេះ ពិតជាគ្មានមនសិកា ស្រឡាញ់ជាតិខ្មែរបន្តិចសោះឡើយ។ ក្រោមហេតុផលនយោបាយ បូកផ្សំជាមួយគំនុំនិងការសងសឹក គេបានដឹងថា ថ្មីៗនេះ ខណៈដែលកងទ័ពកម្ពុជាត្រូវរងគ្រោះដោយសារសត្រូវបាញ់ប្រហារកាលពីអំឡុងពេលផ្ទុះអាវុធនៅថ្ងៃទី២៤ រហូតដល់យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីមានបទឈប់បាញ់ ជនក្បត់ជាតិរូបនេះ បែរជានិយាយសរសើរថា សត្រូវពូកែ និងមានជំនាញច្បាស់ក្នុងការបាញ់ផ្លោងមកលើកម្ពុជាចំៗគោលដៅ។ សម្តីបែបនេះ ពិតជាគ្មានគុណធម៌ និងការអាណិតអាសូរឈាមខ្មែរដែលហូរដោយការបាញ់ប្រហាររបស់ថៃបន្តិចណាសោះឡើយ គឺសម រង្ស៊ី និយាយសរសើរសត្រូវដែលបាញ់មកលើខ្មែរដោយមោទនភាព។ និយាយបែបនេះ សម រង្ស៊ី ប្រៀបបាននិងសត្វតិច្ឆាន ហើយដែលត្រូវបានប្រជាជនកម្ពុជាថ្កោលទោសជាខ្លាំង។

អីឡូវ សន្តានក្បត់ជាតិ កាន់តែពិសពុលនិងអាចបង្កគ្រោះថ្នាក់ថែមទៀត នៅពេលដែលជនក្បត់ជាតិរូបនេះ ចិញ្ចឹមចិត្តជាថ្មី ចេញមកប្រកាសចង់ឱ្យកងទ័ពជួរមុខរបស់យើងផ្ញើនូវព័ត៌មានអំពីស្ថានការណ៍នៅព្រំដែន ដែលមិនទាន់ដោះស្រាយចប់រួចរាល់ ដើម្បីយកទៅផ្សព្វផ្សាយជាសាធារណៈ។

ការណ៍នេះ សបញ្ជាក់ឱ្យឃើញនូវល្បិចកលដ៏អាក្រក់ក្នុងការចូលដៃជាមួយសត្រូវឈ្លានពានយ៉ាងច្បាស់ក្រឡែត ពីព្រោះ ការបញ្ចេញព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ គឺមិនត្រូវបានអនុញ្ញាតជាដាច់ខាត។ ការហាមឃាត់បែបនេះ គឺដូចគ្នាទៅនឹងបណ្តាប្រទេសនៅលើពិភពលោក ទោះក្នុងប្រទេសណាក៏ដោយ ខណៈពេលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាព អរិភាពនឹងគ្នា ការរាយការណ៍ព័ត៌មានអំពីទីតាំងកងទ័ព ឬលេណដ្ឋានកងទ័ពជួរមុខ គឺពុំត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយជាដាច់ខាត។

សួរថា ចុះពេលនេះហេតុអ្វីបានជនក្បត់ជាតិ សម រង្ស៊ី ទាមទារចង់បានព័ត៌មានពីកងទ័ពជួរមុខរបស់កម្ពុជា? ការទាមទាររបស់សម រង្ស៊ី គឺមិនខុសអ្វីពី «ហុចដងដាវឱ្យសត្រូវ» ដែលទង្វើបែបនេះ បញ្ជាក់ថា ជនក្បត់ជាតិ សម រង្ស៊ី គឺជាចារកម្មបាននិងកំពុងបម្រើឱ្យសត្រូវ ឈ្លានពាននិងជននេះបានក្បត់កម្ពុជាហើយ! ដូច្នេះ សូមបងប្អូនវីរកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវដឹងឱ្យបានច្បាស់នូវគោលបំណងទុចរិតរបស់ជនក្បត់ជាតិរូបនេះ៕
ដោយ៖​ រិទ្ធិពល

អត្ថបទទាក់ទង