Khmer First Close

ទស្សនពលរដ្ឋ៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចាប់ផ្តើមប្រើនយោបាយទុច្ចរិត មួលបង្កាច់ ទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន រឿងជម្លោះព្រំដែនកម្ពុជា-ថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 18 ម៉ោងមុន ទស្សនៈ - នយោបាយ 153
ទស្សនពលរដ្ឋ៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចាប់ផ្តើមប្រើនយោបាយទុច្ចរិត មួលបង្កាច់ ទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន រឿងជម្លោះព្រំដែនកម្ពុជា-ថៃ ទស្សនពលរដ្ឋ៖ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចាប់ផ្តើមប្រើនយោបាយទុច្ចរិត មួលបង្កាច់ ទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន រឿងជម្លោះព្រំដែនកម្ពុជា-ថៃ

វាគឺជារឿងអគុណធម៌បំផុត ដែលក្រុមប្រឆាំងជ្រុលនិយមមួយចំនួន កំពុងលាបពណ៌ទម្លាក់កំហុសលើ សម្តេចតេជោ ហ៊ុន សែន ថាជាអ្នកធ្វើឱ្យផ្ទុះឡើងនូវសង្គ្រាមខ្មែរ-ថៃ។ ពួកប្រឆាំងក្រៅស្រុកដែលមានទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ជាមេខ្លោង បាននិងកំពុងបង្កើតយុទ្ធនាការទុច្ចរិត ដោយនិយាយបំភ្លៃ បំភ្លើសស្ថានការណ៍ ចោទប្រកាន់ថា សម្តេចតេជោ គឺជាអ្នកបង្កើតឱ្យមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃទៅវិញ។

វាជាទង្វើអគុណធម៌ខ្លាំងណាស់ ដែលទម្លាក់កំហុសមកលើសម្តេចតេជោ ពីព្រោះភាពស្មោះត្រង់និងការពលិកម្មរបស់សម្តេចតេជោ ក្នុងបុព្វហេតុប្រទេសជាតិមួយនេះ ពិតជាធំធេងកាត់ថ្លៃមិនបានឡើយ។ សម្តេចតេជោ ត្រូវបានប្រជាជនខ្មែរពេញមួយនគរដឹងយ៉ាងច្បាស់ណាស់ លោកគឺជាវីរៈបុរសដែលបានសង្គ្រោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ នឹងដឹកនាំការពារប្រទេសមិនឱ្យសង្គ្រាមត្រឡប់មកវិញ ព្រមទាំងកសាងប្រទេសជាតិ ក្រោយពីស្វែងរកសុខសន្តិភាពបានហើយនៅចុងឆ្នាំ១៩៩៨ និងខំប្រឹងកសាងអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន គឺសម្តេចពិតជាបានរួមចំណែកធំធេងបំផុត ដែលដក់ជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរនិងបានប្រសិទ្ធនាមសម្តេចតេជោ ថា ជារដ្ឋបុរសរបស់កម្ពុជា។  ប្រសិនជាយើងត្រូវ រៀបរាប់អំពីស្នាដៃ និងការពលិកម្មរបស់សម្តេចតេជោ ប្រាកដណាស់ថា យើងមិនដឹងជាត្រូវចំណាយពេលវេលាច្រើនប៉ុណ្ណានោះទេ ដើម្បីរៀបរាប់ឱ្យអស់សេចក្តីបាន។ ពលរដ្ឋកម្ពុជាតែងតែលឺពាក្យដែលសម្តេចលើកឡើងជានិច្ចថា «គ្មានតម្លៃណា ឱ្យស្មើនឹងតម្លៃនៃសុខសន្តិភាពបានឡើយ! ប្រសិនយើងបាត់បង់សន្តិភាពហើយ យើងនឹងបាត់បង់អ្វីៗទាំងអស់!»។ ដូច្នេះហើយទើបសម្តេចតេជោ បង្កើតពាក្យស្លោក « អរគុណសន្តិភាព» សម្រាប់ដាស់ស្មារតីពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែងឱ្យស្រលាញ់និងចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។

អតីតកាល កម្ពុជាធ្លាប់បានហែលឆ្លងនូវសង្គ្រាមអូសបន្លាយរយៈពេលជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រកន្លងទៅ គឺកម្ពុជាពិតជាបាត់បង់សន្តិភាព ដែលធ្វើឱ្យខ្មែរឆ្អែតឆ្អន់ពេកហើយ ហេតុនេះ នៅពេលដណ្តើមមកវិញនូវសន្តិភាពបានហើយ សម្តេចប្រកាសថា នឹងរក្សាសន្តិភាពឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

 ការប្រកាសនេះ សបញ្ជាក់យ៉ាងច្បាស់ថា គ្មានហេតុផលណាមួយដែលសម្តេចត្រូវទៅបញ្ឆេះសង្គ្រាម ដូចពាក្យរបស់ក្រុមក្បត់ជាតិ ដែលតែងតែធ្វើនយោបាយបោកប្រាស់ពលរដ្ឋ និងក្បត់ផលប្រយោជន៍ជាតិឯងនោះទេ។

ការចោទប្រកាន់ដ៏អាក្រក់ជួរជាតិហួសពីការស្មានរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលនិយាយបំផ្លើសថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកបង្កើតឱ្យមានសង្គ្រាមកម្ពុជា-ថៃ កើតឡើងមកនេះ ពិតជាមិនអាចទទួលយកបានឡើយ។ ខ្ញុំសូមរំលឹកថា ថៃបានចាប់ផ្តើមបង្កអរិយភាពជាមួយកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២៥នេះ បន្ទាប់ពីជម្លោះចុងក្រោយត្រូវបានបញ្ចប់នៅឆ្នាំ២០១៣ ក្រោយពីប៉ុនប៉ងចូលឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារកំឡុងខែកក្កដា ឆ្នាំ២០០៨។ អស់រយៈពេលជាង១០ឆ្នាំ រងើកភ្លើងសង្គ្រាមក៏បានឆាបឆេះឡើងម្តងទៀត ដែលយើងដឹងច្បាស់ណាស់ថា ភាគីថៃជាអ្នកចាប់ផ្តើមមុន មិនមែនកម្ពុជានោះទេ។ ប្រសិនក្រុមប្រឆាំងចោទថា សម្តេចតេជោ ជាអ្នកបង្ក មានន័យថា ពួកគេក៏កំពុងចោទប្រកាន់ថា ខ្មែរជាអ្នកបង្កដែរ។ នេះមិនខុសអ្វីពីការគប់គិតជាមួយសត្រូវឈ្លានពានទឹកដី ហើយមកលាបពណ៌ថ្នាក់ដឹកនាំខ្មែរដូច្នោះដែរ។  

ការចោទប្រកាន់បែបនេះ បានសេចក្តីថា ពួកប្រឆាំងក្រៅស្រុកជាពិសេសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី កំពុងឈរខាងសត្រូវ មិនមែនឈរខាងកម្ពុជានោះទេ។ មួយវិញទៀត ភ័ស្តុតាងដែលមិនអាចប្រកែកបាននោះគឺ ការស្លាប់បាត់បង់ជីវិតរបស់ព្រឹទ្ធបាលឯក សួន រ៉ោន ដែលទាហានថៃបានចូលមកបាញ់សម្លាប់ក្នុងលេណដ្ឋានក្នុងទឹកដីកម្ពុជា ខណៈដែលមិនមានជម្លោះអ្វីទាល់តែសោះ។ ហេតុការណ៍នេះ បានកើតឡើងតាំងពីព្រឹកព្រលឹមថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ ដែលនៅពេលនោះ ថៃមិនបានបង្ហាញការសោកស្តាយចំពោះការស្លាប់របស់ពលទាហានកម្ពុជានេះឡើយ បែរជាចោទថាកម្ពុជាដើរចូលដីពួកគេទៅវិញ។ ពោលគឺពួកគេមានចេតនាបញ្ឆេះកំហឹង បង្កជម្លោះ និងចង់បង្កើតសង្គ្រាមជាមួយកម្ពុជាតែម្តង។ ខណៈពេលនោះអ្នកណាក៏ដឹងដែរថា ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃកំពុងមានបញ្ហាផ្ទៃក្នុង ហើយជារឿយៗវាបានក្លាយជាទម្លាប់អាក្រក់របស់ប្រទេសនេះទៅហើយ ដែលយកកម្ពុជាធ្វើជាឧបករណ៍ដើម្បីបង្វែរស្ថានការណ៍ផ្ទៃក្នុងដែលដោះស្រាយមិនចេញរបស់ពួកគេ។

ចំណែកពួកក្រុម សម រង្ស៊ី បានទាញហេតុផលមួយមកទម្លាក់កំហុសដាក់ សម្តេចតេជោ ថាបានធ្វើឱ្យបែកធ្លាយសំឡេងសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ផែថងថាន ទើបផ្ទុះជាសង្គ្រាមឡើង។ ក្រុមប្រឆាំងដែលមានឈាមជ័រជាខ្មែរតែក្បត់ជាតិឯងទាំងនោះ ពួកគេមានភ្នែកភ្លឺប៉ុន្តែធ្វើជាខ្វាក់ មើលមិនឃើញកំហុស និងការប្រមាថ និងចេតនាទុច្ចរិតរបស់សត្រូវឡើយ បែរជាទាញហេតុផលដាក់បន្ទុក និងរកលេសសង្ស័យ អំពីទំនាក់ទំនងរវាងគ្រួសារសម្តេចនិងគ្រួសារលោកថាក់ស៊ីនទៅវិញ។ ចំពោះរឿងសារសំឡេងដែលបែកធ្លាយនេះ អ្នកណាក៏ដឹងដែរថា កើតឡើងក្រោយពេល ដែលថៃបាញ់សម្លាប់ទាហានខ្មែរ។  សារបែកធ្លាយនេះ ក៏កើតឡើងនៅក្រោយពេលដែលថៃបង្កបញ្ហាតាមព្រំដែន ដោយការបិទច្រកទ្វារព្រំដែនជាឯកតោភាគី និងគម្រាមផ្តាច់ភ្លើង អិនធឺណេត និងបិទការលក់ប្រេងសាំងឱ្យកម្ពុជា។ មានន័យថា ថៃបានបង្កជម្លោះតាមព្រំដែនជាមួយខ្មែរ មុនពេលដែលមានសំឡេងសន្ទនានោះទៅទៀត។

ជាងនេះទៅទៀត ជាការកត់សម្គាល់ថា ក្នុងសំឡេងសន្ទនានោះ ពលរដ្ឋខ្មែរនិងថៃ ដែលបានស្តាប់ យល់យ៉ាងច្បាស់ណាស់ថា សម្តេចតេជោ ចង់ឱ្យភាគីថៃគោរពពាក្យសន្យា និងគោរពឱ្យបាននូវការឯកភាពគ្នារវាងភាគីទាំងពីរ កុំឱ្យពួកគេបោកប្រាស់ទំនុកចិត្តកម្ពុជាម្តងហើយម្តងទៀត ដែលកន្លងមកគឺនិយាយផ្សេង ធ្វើផ្សឹង។ ក្នុងសារសំឡេងនៃការសន្ទនាបង្ហាញថា សម្តេចបានព្យាយាមការពារផលប្រយោជន៍ជាតិ និងកិត្តិយសកម្ពុជា ពីការគម្រាម និងការមើលងាយរបស់ភាគីថៃ។

ប្រជាពលរដ្ឋកម្ពុជាទាំងអស់សុទ្ធតែបានដឹងថា ការបិទព្រំដែន គឺជាការចាប់ផ្តើមនៃភាពតានតឹងដែលថៃបានបំពានកិច្ចព្រមព្រៀងនានា និងមិនបានសូម្បីតែជូនដំណឹងមកកម្ពុជា មុននឹងសម្រេចចិត្តបិទព្រំដែន។ តើថ្នាក់ដឹកនាំកម្ពុជាយើង ខុសមែនទេ ដែលការពារផលប្រយោជន៍ជាតិ ការពារការប្រមាថពីប្រទេសជិតខាង និងខិតខំពង្រឹងខ្លួនឯងឆ្លើយតបនឹងការវាយប្រហារតាមរូបភាពផ្សេងៗ? 

អ្វីដែលក្រុមប្រឆាំង ជាពិសេសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងគូកន កំពុងបង្កើតការចោទប្រកាន់ដ៏អាក្រក់ថា សម្តេចតេជោ បង្កឱ្យមានសង្គ្រាមនេះ គឺពួកគេប្រៀបបាននឹងសត្វតិរច្ឆានដែលគ្មានគុណធម៌អ្វីបន្តិទាល់តែសោះ ហើយក៏ពុំសក្តិសមជាពលរដ្ឋខ្មែរបន្តិចសោះឡើយ។  សំនួរសួរថា តើពួកគេចង់ឱ្យប្រទេសជិតខាងប្រមាថខ្មែរតាមតែអំពើចិត្តដោយមិនតបតមែនឬទេ? 

កម្ពុជាសុខចិត្តឈឺចាប់ក្នុងរឿងខ្លះ ប៉ុន្តែយើងមិនអាចរស់ក្រោមការប្រមាថរបស់គេអស់មួយជីវិតបានទេ។ ប្រសិនបើក្រុមប្រឆាំងជ្រុលនិយម ពិតជាស្រលាញ់ជាតិមែន ម៉្លេះសមពេលជាតិមានទុក្ខលំបាក គេចេញមុខមកជួយហើយ។ តែការពិត គឺអត់ទេ ពួកគេថែមទាំងចេញមកសង្កត់កកម្ពុជាបន្ថែម និងវាយបំបាក់ទឹកចិត្តបងៗកងទ័ពទៀតផង។ ជាពិសេស សម រង្ស៊ី និងគូរកនមួយចំនួន បាននិងកំពុងសើចចំអក ដៀមដាម ទម្លាក់កំហុសដាក់លើថ្នាក់ដឹកនាំកម្ពុជា ទាំងអគុណធម៌បំផុត និងមិនអាចទទួលយកបានឡើយ។

ថ្មីៗនេះ ទណ្ឌិតក្បត់ជាតិសម រង្ស៊ី ពិតជាបានបង្ហាញនូវទង្វើក្បត់ជាតិខ្មែរ ដែលពុំអាចអត់ឱនឱ្យបានឡើយ គឺតាមរយៈការចេញមកនិយាយថា ទាហានថៃសុទ្ធតែអ្នកមានជំនាញ ពូកែ ហើយបានបាញ់ត្រូវគោលដៅ ទម្លាក់គ្រាប់អត់ខុស គឺត្រូវចំទីតាំងមូលដ្ឋានទ័ពកម្ពុជាយើងបានល្អណាស់ ខណៈដែលកងទ័បកម្ពុជាតស៊ូលះបង់យកអាយុជីវិតដើម្បីការពារទឹកដី តែបែរជាអ្នកនយោបាយឆ្កួតលីលាឡប់សតិ ក្បត់ជាតិខ្មែរ ចេញមកដោយអំនួតផ្អៀងទៅខាងសត្រូវឈ្លានពាន ដោយគ្មានការអាណិតអាសូរឈាមខ្មែរនិងអាយុជីវិតកងទ័ពដែលរងនូវការបាញ់ប្រហាររបសយោធាឈ្លានពានថៃទៅវិញ។

ពេលនេះ ប្រជាជនកម្ពុជា ប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងសូមប្រឆាំងដាច់ខាតនូវការចោទប្រកាន់ លាបពណ៌មួលបង្កាច់មកលើបេះដូងស្នេហាជាតិដោយស្មោះត្រង់បំផុតរបស់សម្តេចតេជោ ថាជាអ្នកបង្កសង្គ្រាមបានឡើយ។ ផ្ទុយទៅវិញ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាជនខ្មែរនឹងចងចាំទុកនូវអំពើក្បត់ជាតិរបស់ទណ្ឌិតសម រង្ស៊ី ដែលបានប្រព្រឹត្តិអំពើលាមក និងការចូលដៃជាមួយសត្រូវមកបំផ្លាញសាមគ្គីភាពជាតិខ្មែរ ដែលពុំមានតម្លៃណាមួយមកនិយាយថាខ្លួនឯងជាអ្នកស្នេហាជាតិនោះឡើយ៕

ដោយ៖ សែម វិច្ឆិកា (និស្សិតវិទ្យាសាស្ត្រនយោបាយ)

អត្ថបទទាក់ទង