Khmer First Close

ទស្សន:មិត្តអ្នកអាន៖ ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់ក្រុមក្បត់ជាតិគឺចលនានយោបាយឧទ្ទាមខុសច្បាប់ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ

ដោយ៖ សម្បត្តិ កិត្យា ​​ | 18 ម៉ោងមុន ទស្សនៈ - នយោបាយ 145
ទស្សន:មិត្តអ្នកអាន៖ ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់ក្រុមក្បត់ជាតិគឺចលនានយោបាយឧទ្ទាមខុសច្បាប់ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ ទស្សន:មិត្តអ្នកអាន៖ ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់ក្រុមក្បត់ជាតិគឺចលនានយោបាយឧទ្ទាមខុសច្បាប់ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ

ជនក្បត់ជាតិបីជំនាន់ដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងនិងបក្ខពួករួមទាំងបរិវារដែលខ្ចាត់ព្រាត់ពីកម្ពុជាទៅ និងជាប់ឈ្មោះថាជាពួកជ្រុលនិយមកំបុតក្បាលដោយ សារតែរលំរលាយបក្ស បែកខ្ញែកអស់កម្លាំងអស់ពីស្រុកខ្មែរទៅហើយនោះ ថ្មីៗនេះ ពួកគេបានប្រកាសក្នុងឥរិយាបទដោយភាពក្រអឺតក្រទមជាមួយផែនការដ៏អាក្រក់ថានឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេស (government-in-exile) ឬហៅថារដ្ឋាភិបាលស្រមោល។

ពួកក្រុមឧទ្ទាមទាំងនេះបានបំភ្លើសថា កម្ពុជាសព្វថ្ងៃកំពុងជួបវិបត្តិ ទុក្ខវេទនានិងចោទប្រកាន់ថាប្រទេសជាតិត្រូវបានបរទេសឈ្លានពាននិងបរិហាររិះគន់មកលើរដ្ឋាភិបាលថាពុំបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាដើម។

ក្រោមលេសមួយរយជំពូករបស់ក្រុមក្បត់ជាតិ សុទ្ធតែជាការមួលបង្កាច់ ភូតកុហកនិងពុំបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជាបន្តិចសោះឡើយ មិនតែប៉ុណ្ណោះ ទង្វើនេះគឺជាសកម្មភាពនយោបាយដែលផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ពួកក្រុមនេះ វាគ្រាន់តែជាបននយោបាយទុច្ចរិតនិងត្រូវបានចាត់ទុកថាជាការបង្កើតរដ្ឋាភិបាលខុសច្បាប់ទាំងនៅក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលស្រមោលរបស់ពួកគេនោះគឺមិនគោរពអធិបតេយ្យភាពរបស់រដ្ឋដែលមានអំណាចស្របច្បាប់កើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យសោះឡើយ។

ម្ដងហើយម្ដងទៀតជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចតែងតែចិញ្ចឹមចិត្តក្នុងការបំផ្លាញភាពសុខសាន្តរបស់ប្រជាជនកម្ពុជាដោយប្រើសារនយោបាយ ញុះញង់ អុជអាល បោកបញ្ឆោតប្រជាពលរដ្ឋនៅក្នុងប្រទេសឱ្យដើរតាមគន្លងនយោបាយខុសច្បាប់និងឆ្កួតលីលារបស់ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែរាល់ឧបាយកលទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយហេតុ ថាប្រជាពលរដ្ឋកម្ពុជាមិនជឿតាមការញុះញង់និងឧបាយកលខ្មៅកខ្វក់របស់ជនក្បត់ជាតិទាំងនោះឡើយ។
អំពើក្បត់ជាតិរបស់ពួកគេមិនមានឥទ្ធិពលណាមួយមកលើទឹកចិត្តប្រជាជនកម្ពុជាបានឡើយ ផ្ទុយទៅវិញប្រជាជនកម្ពុជានៅតែជឿជាក់មិនអាចផ្លាស់ប្តូរចិត្តងាកចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានិងដែលគេដឹងថា ជាជំនាន់ តេជោ- ធិបតីនេះបានឡើយ។

សារជាតិរបស់ក្រុមប្រឆាំងនិងការមិនព្រមបោះបង់ចោលនូវមហិច្ឆិតាបង្កភាពចលាចលសង្គមចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ឬចង់ដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យពិតជាបានដក់ជ្រៅក្នុងគំនិតក្បត់ជាតិរបស់ពួកគេ។ ក្រុមជនក្បត់ជាតិបីជំនាន់ទាំងនោះនៅតែមានមហិច្ឆិតាចង់ធ្វើជានាយករដ្ឋមន្ត្រីនៅកម្ពុជា ទោះបីជាពេលកន្លងទៅច្រើនអាណត្តិមកហើយពួកគេបានបរាជ័យយ៉ាងអាម៉ាស់ជាច្រើនលើកច្រើនសារក្តីក្នុងសមរភូមិនយោបាយក្នុងប្រទេស។ ភាពបរាជ័យនេះបានជំរុញឲ្យជនក្បត់ជាតិម្នាក់នេះហ៊ានប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់រដ្ឋកាន់តែខ្លាំងឡើងៗដែលស្តែងចេញតាមរយៈទង្វើក្បត់ផលប្រយោជន៍ខ្មែររួមមានទាំងការ ប្រព្រឹត្តអំពើក្បត់ជាតិលួចចុះហត្ថលេខាកាត់ទឹកដីទៅឲ្យយួនដេហ្គា ដើម្បីជួយខ្លួនឱ្យបានឡើងកាន់អំណាចជាដើម។ល។

ឥឡូវនេះ ពួកក្រុមជនក្បត់ជាតិបីជំនាន់ដដែលនេះមិនទាន់បញ្ឈប់សកម្មភាពរបស់ខ្លួននិងព្រមសុខចិត្តទទួលស្គាល់នូវអំពើក្បត់ជាតិឡើយថែមទាំងបានបន្តបង្កើតនូវទង្វើខុសច្បាប់កាន់តែធ្ងន់ធ្ងរថែមទៀតដោយមានផែនការបង្កើតជារដ្ឋាភិបាលខុសច្បាប់នៅក្រៅប្រទេសនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះជាមួយក្រុមអាម៉ីអាថោងមួយក្តាប់តូចរបស់ខ្លួនថែមទៀត។

ជាទូទៅរដ្ឋាភិបាលក្រៅប្រទេសត្រូវបានបង្កើតឡើងដោយបុគ្គលឬក្រុមមួយដែលអះអាងថាខ្លួនជាតំណាងស្របច្បាប់នៃប្រទេសមួយប៉ុន្តែត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីប្រទេសរបស់ពួកគេដោយសារតែការកាន់កាប់ដោយកម្លាំងបរទេស ការធ្វើរដ្ឋប្រហារ ឬការគាបសង្កត់នយោបាយ។ ផ្ទុយទៅវិញនៅកម្ពុជាបច្ចុប្បន្នគ្មានហេតុផលណាដែលបង្ហាញថាកម្ពុជាមានបញ្ហាណាមួយដូចការរៀបរាប់ខាងលើនោះទេ ដូច្នេះការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់ជនក្បត់ជាតិបីជំនាន់នៅពេលនេះនឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋឬពីអន្តរជាតិនោះឡើយ។ ផ្ទុយទៅវិញ ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនៅពេលនេះគឺជាការប្រកាសប្រឆាំងទៅនឹងរដ្ឋាភិបាលស្របច្បាប់ដែលកំពុងកាន់ អំណាចនៅក្នុងប្រទេសដែលជាទង្វើខុសច្បាប់និងត្រូវបានចាត់ទុកថាគឺជាចលនាឧទ្ទាមឬជាក្រុមភេវរករទៅវិញទេ។

រដ្ឋាភិបាលស្រមោលរបស់ក្រុមឧទ្ទាមនេះជាការបំពានដោយផ្ទាល់ទៅលើគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងបូរណភាពទឹកដីដែលត្រូវបានទទួលស្គាល់ដោយច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងន័យថារដ្ឋភាគច្រើនគេនឹងមិនទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសណាមួយដែលបង្កើតឡើងដោយជនក្បត់ ជាតិបីជំនាន់នេះឡើយដោយហេតុថាសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិ គេទទួលស្គាល់តែរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងទឹកដីនិងប្រជាជនរបស់ខ្លួនដែលកើតឡើងដោយការបោះឆ្នោតស្របច្បាប់ត្រឹមត្រូវ យុត្តិធម៌និងមានការទទួលស្គាល់ពីអន្តរជាតិតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានរួចហើយថាប្រសិនបើក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសបង្កើតឲ្យមានរដ្ឋាភិបាលក្រៅប្រទេសឬរដ្ឋាភិបាលស្រមោលនោះ កម្ពុជានឹងត្រៀមបង្កើតច្បាប់ដាក់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះទៅក្នុងបញ្ជីនៃក្រុមភេរវករដែលនឹងត្រូវកំចាត់និងមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយហេតុថាក្រុមជ្រុលនិយមដែលបង្កើតរដ្ឋាភិបាលក្រៅប្រទេសត្រូវបានចាត់ទុកថាជាកម្លាំងប្រឆាំងដែលមានបំណងធ្វើឱ្យអស្ថិរភាពដល់ប្រទេសជាតិ។ ម្យ៉ាងទៀតរដ្ឋាភិបាលក្រៅប្រទេសឬរដ្ឋាភិបាលស្រមោលរបស់ក្រុមជនក្បត់ជាតិបីជំនាន់មិនមែនជាតំណាងស្រប ច្បាប់របស់រាជរដ្ឋាភិបាលនិងក៏មិនមែនជាតំណាងឱ្យឆន្ទៈរបស់ប្រជាជនភាគច្រើននៅក្នុងប្រទេសដែលបានបោះឆ្នោតឱ្យនោះឡើយពីព្រោះក្រុមឧទ្ទាមមួយក្តាប់តូចដែលបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះគឺជាក្រុមដែលបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋរួចទៅហើយ។

សរុបមក ផែនការបង្កើតរដ្ឋាភិបាលក្រៅប្រទេសឬរដ្ឋាភិបាលស្រមោលរបស់ក្រុមជនក្បត់ជាតិបីជំនាន់និងបក្ខពួកមួយតំបរស្វានាពេលខាងមុខនេះនឹងមិនអាចទទួលបានការគាំទ្រពីប្រជាជននិងពីអន្តរជាតិនោះឡើយ វាគ្រាន់តែជាផែនការឬជាកលល្បិចបោកប្រាស់ បំភាន់មហាជនដើម្បីបង្កប់ដោយការទាញប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ ពួកគេក៏ធ្លាប់បានបង្កើតព្រឹត្តិការណ៍ជាច្រើនរួចមកហើយដើម្បីគៀងគថវិកាក្នុងការបន្តគេចនៅក្រៅប្រទេសឬចែកផលលាភគ្នាក្រោយពីបោកអ្នកគាំទ្របានមួយចំនួនក៏ជាឧទាហរណ៍បញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋថាកុំលង់ក្នុងល្បែងបោកប្រាស់របស់ពួកក្រុមក្បត់ជាតិនេះតទៅទៀត។

ស្ថិតក្នុងបរិបទនយោបាយកម្ពុជាបច្ចុប្បន្ននិងច្បាប់អន្តរជាតិ ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសបែបនេះ គឺមិនត្រូវបានគេទទួលស្គាល់ឡើយហើយក៏ជាទង្វើខុសច្បាប់ដែលត្រូវបានចាត់ទុកថាជាក្រុមឧទ្ទាមក្រៅច្បាប់ឬជាក្រុមភេវរករដែលត្រូវតែកំទេចចោលជាដាច់ខាត។ បើពួកក្រុមជនក្បត់ជាតិនៅតែព្រហើននិងបង្កើតសកម្មភាពខុសច្បាប់មិនខុសអ្វីពីការត្រៀមបង្កើតភស្តុតាងថ្មីៗដល់រដ្ឋាភិបាលក្នុងការយកច្បាប់ដកសញ្ជាតិមកអនុវត្តដោយចៀសពុំរួចបន្ថែមពីលើទោសក្បត់ជាតិរបស់ពួកគេ។ អ្នកចូលរួមក្នុងសកម្មភាពខុសច្បាប់ក៏អាចប្រឈមមុខនឹងសម្ពាធផ្លូវច្បាប់ដែលនឹងត្រូវចាត់ការដាច់ខាតក្នុងពេលអនាគតផងដែរ៕

ដោយ : ឌី វីរ:

អត្ថបទទាក់ទង