Khmer First Close

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឯកឧត្តម ថាក់ ស៊ីន ពុំមានទ្រព្យសម្បត្តិនៅកម្ពុជាទេ ហើយកន្លងទៅក៏មិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះដែរ

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 144
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឯកឧត្តម ថាក់ ស៊ីន ពុំមានទ្រព្យសម្បត្តិនៅកម្ពុជាទេ ហើយកន្លងទៅក៏មិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះដែរ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឯកឧត្តម ថាក់ ស៊ីន ពុំមានទ្រព្យសម្បត្តិនៅកម្ពុជាទេ ហើយកន្លងទៅក៏មិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គលឬគ្រួសារនោះដែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារបកស្រាយចំពោះវីដេអូក្លែងក្លាយបំភ្លៃដោយសារព័ត៌មានថៃ ជាមូយនឹងខ្លឹមសារដូចខាងក្រោម៖

ខ្ញុំទើបឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៊ីន មានទ្រព្យសម្បត្តិនៅកម្ពុជា និងដែលអាជ្ញាធរកម្ពុជាត្រៀមបង្កកទ្រព្យសម្បត្តិទាំងនោះ។ ទោះខ្ញុំនិងឯកឧត្តម ថាក់ ស៊ីន មានបញ្ហាជាមួយគ្នាក៏ដោយ ក៏ខ្ញុំត្រូវមានការទទួលខុសត្រូវរក្សានូវភាពស្អាតស្អំរបស់ ឯកឧត្តម ថាក់ ស៊ីន ផងដែរ។

មិនថា ឯកឧត្តម ថាក់ ស៊ីន ឬលោកជំទាវ យ៉ីង ឡាក់ ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ។ ពេលឯកឧត្តម ថាក់ ស៊ីន ឬ យ៉ីង ឡាក់ មកកម្ពុជា គឺប្រើប្រាស់រថយន្តរបស់ខ្ញុំទាំងអស់បង្ហាញថា ថាក់ ស៊ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ។

ខ្ញុំគួរបញ្ជាក់បន្ថែមថា ឯកឧត្តម ថាក់ ស៊ីន និងខ្ញុំមិនដែលបានពិភាក្សាគ្នារឿងធ្វើអាជីវកម្មរកផលចំណេញខាងសេដ្ឋកិច្ចសម្រាប់បុគ្គល ឬគ្រួសារនោះទេ។ ប្រសិនព័ត៌មានបែបនេះចេញពីកម្ពុជា ខ្ញុំស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ប្រសិនបើរឿងនេះចេញពីប្រទេសថៃ ត្រូវទុកឲ្យអាជ្ញាធរថៃដោះស្រាយ៕

I have just seen a news report stating that His Excellency Thaksin owns assets in Cambodia and that the Cambodian authorities are preparing to freeze those assets.
Although I have had issues with His Excellency Thaksin in the past, I must take responsibility in upholding the integrity and dignity of His Excellency Thaksin.
Neither His Excellency Thaksin nor Madame Yingluck possess any assets or sources of income in Cambodia.
When His Excellency Thaksin or Yingluck visits Cambodia, they always use my vehicles. This clearly shows that Thaksin does not own any assets in Cambodia whatsoever.
I must further clarify that His Excellency Thaksin and I have never discussed any business ventures for personal or family economic gain.
If such information originated from Cambodia, I urge for an immediate halt, as our nation must maintain its dignity and avoid fabricating or spreading false and misleading stories.
If this matter originated from Thailand, it should be left to the Thai authorities to handle.

អត្ថបទទាក់ទង