យោធភូមិភាគទី៥៖ ការផ្សព្វផ្សាយព័ត៌មានថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតនោះទេ

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាស ព័ត៌មានដោយបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតនោះទេ ដោយកងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សកម្មភាពនៃការឈូសឆាយដែលឃើញនៅក្នុងបណ្តាញសង្គមគឺនៅក្នុងផ្នែកនៃដីថៃតែប៉ុណ្ណោះ៕