Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខនិងឯករាជ្យភាពថាមពល គឺជាអ្វីដែលរដ្ឋាភិបាលបានដាក់គោលដៅ និងខិតខំសម្រេចឱ្យបាន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 433
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខនិងឯករាជ្យភាពថាមពល គឺជាអ្វីដែលរដ្ឋាភិបាលបានដាក់គោលដៅ និងខិតខំសម្រេចឱ្យបាន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិសុខនិងឯករាជ្យភាពថាមពល គឺជាអ្វីដែលរដ្ឋាភិបាលបានដាក់គោលដៅ និងខិតខំសម្រេចឱ្យបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យថា «សន្តិសុខនិងឯករាជ្យភាពថាមពល» គឺជាការធានាថា យើងអាចផលិតថាមពលបានដោយខ្លួនឯង និងថា បើយើងគ្មានសមត្ថភាពផលិតភ្លើងក្នុងស្រុក ហើយចាំតែទិញភ្លើងពីក្រៅទេ គឺចប់ហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង ដើម្បីសាងសង់ទំបន់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកសាងវារីអគ្គិសនី គឺជាប្រភពផលិតមួយនៅក្នុងស្រុក ហើយវាធានាបាននូវស្ថិរភាព។ សម្ដេចធិបតីបានបន្តថា សន្តិសុខថាមពល គឺសំខាន់ណាស់ ព្រោះថាបើគ្មានសុវត្ថិភាព គ្មានសន្តិសុខខាងថាមពលទេ នោះយើងក៏គ្មានសន្តិសុខខាងសេដ្ឋកិច្ចដែរ ព្រោះសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់យើងមួយភាគធំ ពឹងផ្អែកទៅលើថាមពលអគ្គិសនី។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការធានានូវស្ថិរភាពនិងប្រសិទ្ធិភាពក្នុងការផលិតថាមពលអគ្គិសនី គឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវខិតខំអនុវត្តបន្ថែមទៀត៕


អត្ថបទទាក់ទង