Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៨ ចំណុច ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 624
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៨ ចំណុច ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៨ ចំណុច ដើម្បីឱ្យការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព

ដើម្បីអោយការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនទទួលបានប្រសិទ្ធិភាពបន្ថែមសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដូចខាងក្រោម៖

ទី១-សំណូមពរអោយគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា
ទី២-អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀនត្រូវរៀបចំចងក្រងខ្លឹមសារអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន និងផ្សព្វផ្សាយបញ្ចៀតការយល់ដឹងតាមគ្រប់មធ្យោបាយទៅដល់គ្រប់វ័យ និងគ្រប់ស្រទាប់
ទី៣-អាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែន ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងការពារជាតិនិងអគ្គនាយកដ្ឋានគយ និងរដ្ឋាករត្រូវពង្រឹងការទប់ស្កាត់ និងការបង្ក្រាបករណីនាំចូលគ្រឿងញៀនតាមព្រំដែន
ទី៤-មន្រ្តីអនុវត្តន៍ច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានីខេត្តត្រូវចាត់វិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍
ទី៥-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវសហការជាមួយគណៈកម្មាធិការទទួលបន្ទុកព្យាបាល និងសា្តរនីតិសម្បទាអ្នកញៀនគ្រឿងញៀន
ទី៦-ស្ថាប័នអនុវត្តន៍ច្បាប់ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងយុត្តិធម៌ត្រូវយកចិត្តទុកដាក់លើករណីផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនអោយបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត
ទី៧-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវសហការជាមួយក្រុមការងារអន្តរក្រសួងគ្រប់គ្រងសារធាតុញៀន សារធាតុគីមីផ្សំដែលរាជរដ្ឋាភិបាលទើបតែបង្កើតឡើងថ្មីៗនេះ គ្រប់គ្រង និងលុបបំបាត់ករណីនាំចូលសារធាតុញៀន
ទី៨-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេរភាគី និងពហុភាគី ក្នុងតំបន់ និងសកលលោក ព្រោះថាបញ្ហាគ្រឿងញៀនគឺជាបញ្ហាសកលដែលទាមទារអោយស្ថាប័នអនុវត្តន៍ច្បាប់ទាំងអស់ត្រូវបង្កើនកិច្ចសហការរួមគ្នា។

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើអោយគណៈបញ្ជាការឯកភាពរាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហានេះដែលត្រូវចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះទីតាំងទាំងឡាយណា ដែលអនុញ្ញាតអោយមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវក្តាប់អត្តសញ្ញាណម្ចាស់ទីតាំងពិតប្រាកដ និងចាត់វិធានការអោយដល់ឬសគល់៕




អត្ថបទទាក់ទង