Khmer First Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរអរគុណ ធនាគារកាណាឌីយ៉ា (CANADIA Bank) ដែលសម្រេចលុបចោលបំណុល ដើម្បីជួយដល់គ្រួសារយោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 203
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរអរគុណ ធនាគារកាណាឌីយ៉ា (CANADIA Bank) ដែលសម្រេចលុបចោលបំណុល ដើម្បីជួយដល់គ្រួសារយោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរអរគុណ ធនាគារកាណាឌីយ៉ា (CANADIA Bank) ដែលសម្រេចលុបចោលបំណុល ដើម្បីជួយដល់គ្រួសារយោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំណរអរគុណ ធនាគារកាណាឌីយ៉ា (CANADIA Bank) ដែលបានសម្រេចលុបចោលបំណុលជូនដល់យោធិនដែលបានចូលរួមក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជាដូចខាងក្រោម៖
១-យោធិនពលី ១០០%
២-យោធិនពិការ ១០០%
៣-យោធិនរងរបួស ៨០% ។

សូមជម្រាបជូនថា ការលុបចោលបំណុលនេះ គឺធ្វើឡើងស្របតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ នេះជាបង្ហាញពីស្មារតីសាមគ្គី ស្នេហាជាតិ និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ ក្នុងការជួយគាំទ្រដល់ប្រជាជន និងប្រទេសជាតិរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកនេះ។

តាមរយៈស្មារតីរួមគ្នាជាធ្លុងមួយនេះរបស់គ្រឹះស្ថានធនាគារកាណាឌីយ៉ា និងធនាគារផ្សេងៗទៀត គឺជាការចូលចំណែកដ៏ធំមួយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចធិបតីតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យោធិន នគរបាលជាតិ ដែលតែងយកចិត្តទុកដាក់នូវសុខមាលភាពប្រជាពលរដ្ឋ និងបូជាកម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចខិតខំប្រឹងប្រែង ការពារបូរណភាពដែនដី និង ស្វែងរកសន្តិភាពសម្រាប់ប្រជាជន និងប្រទេសជាតិ៕

អត្ថបទទាក់ទង