Khmer First Close

តើរាជរដ្ឋាភិបាលប្រើប្រាស់អភិក្រមអ្វីខ្លះក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 140
តើរាជរដ្ឋាភិបាលប្រើប្រាស់អភិក្រមអ្វីខ្លះក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ? តើរាជរដ្ឋាភិបាលប្រើប្រាស់អភិក្រមអ្វីខ្លះក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មានអភិក្រមច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដើម្បីធានាសុខសន្តិភាព ប្រក្រតីភាពនិងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងសងខាង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់អភិក្រមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃរួមមាន៖ ទី១-មិនពង្រីកតំបន់ជម្លោះទៅកាន់តំបន់ផ្សេង ទី២- កន្លែងដែលកើតហេតុ ត្រូវព្យាយាមដោះស្រាយតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយឱ្យអស់លទ្ធភាព និងទី៣- ស្តារស្ថានការណ៍ឡើងវិញដើម្បីធានានូវសន្តិភាពនិងប្រក្រតីភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដោយមិនប្រើកំហឹងទល់នឹងកំហល់នោះឡើយ ព្រោះថាសង្រ្គាមនឹងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋបន្តទៀត៕

អត្ថបទទាក់ទង