Khmer First Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald J. Trump និងអះអាងថាបន្តតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញ

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 207
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald J. Trump និងអះអាងថាបន្តតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald J. Trump និងអះអាងថាបន្តតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារដូចតទៅ៖

នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។ 

តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមកនិងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍និងយន្តការទ្វេភាគីដែលបានឯកភាពគ្នារួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។ 

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ 

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ 

Last night, 14 November 2025, I held a telephone discussion with Honourable Donald J. Trump, President of the United States, to discuss the developments along the Cambodia–Thailand border, with the aim of continuing the implementation of peace agreement between Cambodia and Thailand. 

On behalf of Cambodian citizens, I expressed my sincere thanks to President Trump for his initiative which contribute to the establishment of a ceasefire between Cambodia and Thailand, as well as for achieving  the Kuala Lumpur Joint Declaration to seek lasting peace for Cambodia and Thailand. I also reiterated Cambodia’s firm commitment to upholding the spirit of the Kuala Lumpur Joint Declaration and expressed hope that both sides will continue to work together in line with the principles and bilateral mechanisms agreed upon, including humanitarian demining along the border. 

President Trump emphasized his clear position that he wishes to see lasting peace between Cambodia and Thailand. In this regard, the President will continue to closely monitor this matter to ensure that no armed clashes reoccur along the Cambodia–Thailand border. 

Cambodia continues to maintain its position of resolving border issues peacefully, in accordance with the principles and mechanisms previously agreed upon, in order to resolve the Cambodia–Thailand border issue and build lasting peace between the two countries.

អត្ថបទទាក់ទង