Khmer First Close

ក្រសួងការពារជាតិ៖ កម្ពុជាមិនបានដាក់មីនថ្មីដូចថៃចោទប្រកាន់នោះទេ ហើយកាលពីថ្ងៃទី២ធ្នូកន្លងទៅ ក៏មិនមានឮសំឡេងផ្ទុះមីនដូចកងទ័ពភូមិភាគ២ថៃលើកឡើងដែរ

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 222
ក្រសួងការពារជាតិ៖ កម្ពុជាមិនបានដាក់មីនថ្មីដូចថៃចោទប្រកាន់នោះទេ ហើយកាលពីថ្ងៃទី២ធ្នូកន្លងទៅ ក៏មិនមានឮសំឡេងផ្ទុះមីនដូចកងទ័ពភូមិភាគ២ថៃលើកឡើងដែរ ក្រសួងការពារជាតិ៖ កម្ពុជាមិនបានដាក់មីនថ្មីដូចថៃចោទប្រកាន់នោះទេ ហើយកាលពីថ្ងៃទី២ធ្នូកន្លងទៅ ក៏មិនមានឮសំឡេងផ្ទុះមីនដូចកងទ័ពភូមិភាគ២ថៃលើកឡើងដែរ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិបានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

សូមជម្រាបជូនសាធារណជនថា បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។

ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

Unofficial Translation
Press Statement
Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, would like to inform the public and members of the national and international media outlets as follows:
On the morning of 3 December 2025, the official page of Thailand’s 2nd Army Area published a statement claiming that “a landmine explosion occurred in the Huai Tamaria area on 2 December 2025 at 14:20 in the afternoon, and further accused Cambodia of having planted the mine.” The Ministry of National Defence of the Kingdom of Cambodia categorically rejects and entirely dismisses accusations made by Thailand’s 2nd Army Area against Cambodia, aimed at misleading the international community and concealing their unlawful ambition to intrude into Cambodia’s legitimate sovereign territory.
The Ministry would like to inform the public that, according to information received from Cambodia’s Military Region 4, it was confirmed that at 14:20, on 2 December 2025, “no landmine explosion was heard, contrary to the claims of Thailand’s 2nd Army Area.”
The Ministry of National Defence strongly reaffirms that since becoming a State Party to the Ottawa Convention, Cambodia has consistently adhered to its principles and obligations under international law and has not laid new mines that would pose threats to human safety and security. Cambodia also calls on the Thai side to immediately cease using the issue of landmines—which is based on false information—as a pretext to violate Cambodia’s legitimate sovereign territory.
The Ministry of National Defence of the Kingdom of Cambodia remains firmly committed to upholding the Joint Declaration on Peace between Cambodia and Thailand, signed on 26 October 2025, particularly with regard to preventing fake or false information in order to de-escalate tensions and foster a conducive environment for maintaining peace and stability between the two countries.
Based on the above information, the public, national, and international journalists are advised to stay informed.

អត្ថបទទាក់ទង