Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកអាក្រក់ឱ្យបញ្ឈប់នូវការបំពុលព័ត៌មានអំពីជម្ងឺរបស់ភរិយាសម្តេច

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 574
សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកអាក្រក់ឱ្យបញ្ឈប់នូវការបំពុលព័ត៌មានអំពីជម្ងឺរបស់ភរិយាសម្តេច សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅពួកអាក្រក់ឱ្យបញ្ឈប់នូវការបំពុលព័ត៌មានអំពីជម្ងឺរបស់ភរិយាសម្តេច

រយៈពេល២ថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាសម្តេចតេជោ ហ៊ុន សែន គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថាមានជម្ងឺធ្ងន់ធ្ងរ។
ករណីនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អះអាងថា ក្រុមគ្រួសារសម្តេច គ្មានការលាក់បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីនោះដែរ។

តាមរយៈទំព័រហ្វេសប៊ុបផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា កាលពី៤ថ្ងៃមុន ភរិយាសម្តេច បានដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យរួច សុខភាពភរិយាសម្តេចល្អប្រសើរ តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។

ទោះយ៉ាងណា សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបង្កើតនូវព័ត៌មានបំពុលថា ភរិយាសម្តេចកំពុងត្រូវបានបញ្ជូនទៅព្យាបាលនៅបរទេស វាជារឿងមិនពិតនោះទេ។ ករណីនេះដែរ សម្តេច ក៏បានជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាន និងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯង ល្អជាងមកគិតពីក្រុមគ្រួសាររបស់សម្តេច៕


អត្ថបទទាក់ទង