Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 662
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន» និង «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧ ពោលគឺនៅក្នុងយុទ្ធបញ្ចកោណដំណាក់កាលទី១ គឺត្រូវផ្តោតលើការពង្រឹង ជាជាងការពង្រីក ដោយត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន ត្រូវខិតខំប្រើប្រាស់យន្តការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវបង្កើតយន្តការច្រើនពេកដែលនាំឱ្យរាំងស្ទះនៅក្នុងដំណើរការនៃការបំពេញការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះដែរ គឺជាអាណត្តិដំបូងនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលត្រូវផ្តោតទៅលើការចាក់គ្រឹះឱ្យបានរឹងមាំ ដើម្បីឱ្យដំណើរការអភិវឌ្ឍសម្រាប់អាណត្តិជាបន្តបន្ទាប់ទៀតបានលឿន៕

អត្ថបទទាក់ទង