ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ជួបជុំគ្នានៅមុខសេតវិមាន ស្នើប្រធានាធិបតី ដូណាល់ ត្រាំ ជួយឱ្យកម្ពុជាមានសន្តិភាពជានិរន្តរ៍ និងមិនមានការឈ្លានពានសារជាថ្មី

នៅក្នុងបុព្វហេតុជាតិមាតុភូមិ ដោយមិនប្រកាន់និន្នាការនយោបាយ ពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំ និងជួបជុំគ្នានៅមុខសេតវិមាន អមដោយការលើកបដា ដើម្បីថ្លែងអំណរគុណ និងស្នើសុំឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជួយដល់ប្រទេសកម្ពុជា មិនឱ្យមានការឈ្លានពានជាថ្មី។
ការជួបជុំគ្នារបស់បងប្អូនខ្មែរអាមេរិកនៅមុខសេតវិមាននោះ បានធ្វើឡើងក្នុងគោលបំណងបីយ៉ាងសំខាន់ៗរួមមាន៖
ទី១. ថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានជួយឱ្យមានបទឈប់បាញ់ជាបន្ទាន់។
ទី២. សំណូមពរ និងស្នើសុំឱ្យឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលអាមេរិក ជួយឱ្យកម្ពុជាមានសន្តិភាពជានិរន្តរ៍ និងមិនមានការឈ្លានពានសារជាថ្មី និង
ទី៣. សុំឱ្យអាមេរិកជួយ ដើម្បីឱ្យប្រទេសថៃប្រគល់វីរៈកងទ័ពកម្ពុជា ដែលភាគីថៃបានចាប់ខ្លួននោះបានវិលត្រឡប់មកវិញដោយឥតលក្ខខណ្ឌ៕