Khmer First Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការបង្ហោះផ្សាយព័ត៌មានប្រឌិត បំផ្លើស បំភ្លៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន

ដោយ៖ សម្បត្តិ កិត្យា ​​ | 22 ម៉ោងមុន ព័ត៌មានជាតិ 162
អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការបង្ហោះផ្សាយព័ត៌មានប្រឌិត បំផ្លើស បំភ្លៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការបង្ហោះផ្សាយព័ត៌មានប្រឌិត បំផ្លើស បំភ្លៃ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ហ៊ុន សែន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើការ ប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Sam Rainsy ដែលបានចោទប្រកាន់ទាំងបំពានលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុននៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយ។

ពាក់ព័ន្ធការចោទប្រកាន់នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ គ្មានទំនាក់ទំនងអ្វី ហើយក៏មិនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយពីប្រទេសថៃនោះទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា គណនីហ្វេសប៊ុកខាងលើនេះ គឺតែងតែចុះផ្សាយរឿងមិនពិតប្រឌិត បំផ្លើស បំភ្លៃ ឬចម្លងយកព័ត៌មានមិនពិតផ្សេងៗ ពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់យកមកចុះផ្សាយក្នុងចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត
ព្រមទាំងក្រុមគ្រួសារសម្តេច ក៏ដូចជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលផ្សេងៗទៀត តាមទម្លាប់ដែលបានធ្វើ
កន្លងមកដើម្បីកាច់បំបាក់ប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំដែលទទួលបានការគោរពស្រឡាញ់និងគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋនិងបានផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ៕

អត្ថបទទាក់ទង