Khmer First Close

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការហើយនៅខេត្តចន្ទបុរី ប្រទេសថៃ

ដោយ៖ សម្បត្តិ កិត្យា ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 158
កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការហើយនៅខេត្តចន្ទបុរី ប្រទេសថៃ កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការហើយនៅខេត្តចន្ទបុរី ប្រទេសថៃ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់។

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC)បានចាប់ផ្តើមដំណើរការនៅម៉ោង១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។

សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទទាក់ទង